Skip to main content
  • ទូរស័ព្ទ : +៨៥៥ ២៣ ២១៣ ៧២៤  | +៨៥៥ ២៣ ៧២៦ ២៥៧
  • អ៊ីមែល : office@racha.org.kh
Content-Header-Image
Submitted by Admin on Thu, 12/04/2025 - 09:35

JOB ANNOUNCEMENT-Re-Adv.

JA#001-11/25-UNICEF-MNCH-N

(Qualified female professionals are highly encouraged to apply)

 

អង្គការសម្ព័ន្ធសុខភាពកុមារ និង សុខភាពបន្តពូជ(អង្គការ រ៉ាឆា-RACHA) ដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកឈានមុខគេមួយ នឹងពង្រីកសកម្មភាពគម្រោងរបស់ខ្លួនដោយផ្តោតលើការអនុវត្តកញ្ចប់អន្តរាគមន៍នៅកម្រិតសហគមន៍ ដែលនឹងអនុវត្តនៅក្នុងខេត្តចំនួនពីរ (ព្រះវិហារ និងឧត្តរមានជ័យ)។ RACHA ផ្តល់ជូននូវឱកាសការងារដ៏ល្អឥតខ្ចោះសម្រាប់អ្នកជំនាញដែលមានការប្តេជ្ញាចិត្ត ឧស្សាហ៍ព្យាយាម ច្នៃប្រឌិត ជាមួយនិងជំនាញ ចំណេះដឹងចាំបាច់ទាក់ទងនិងសុខភាពម្តាយ ទារក កុមារ និងអាហារូបត្ថម្ភ។ល។ គម្រោងនេះត្រូវបានគ្រប់គ្រង និងអនុវត្តដោយសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ។

 

អង្គការសម្ព័ន្ធសុខភាពកុមារ និង សុខភាពបន្តពូជ(អង្គការ រ៉ាឆា-RACHA) បានទទួលមូលនិធិពីអង្គការ​យូនីសេហ្វដែលគាំទ្រដល់គម្រោងសង្គ្រោះជីវិតសុខភាព និងអាហារូបត្ថម្ភ សម្រាប់ម្តាយ ទារក និងកុមារ ដែលបានតាមផ្លាស់ទីលំនៅនិងនៅតាមផ្ទះដែលនឺងអនុវត្តនៅខេត្តចំនួនពីរ​គឺព្រះវិហារ​និង​ឧត្តរមានជ័យ។ គោលបំណង៖ដើម្បីកែលម្អការថែទាំសុខភាពម្តាយ ទារក កុមារនិងអាហារូបត្ថម្ភ ដល់​ប្រជាជនដែលរងផលប៉ះពាល់ពីលទ្ធផលជម្លោះព្រំដែនដោយ​ការបំពាក់បរិក្ខារដល់មូលដ្ឋានសុខាភិបាលជួរមុខឱ្យបានឆាប់បំផុត រួមមានការផ្គត់ផ្គង់សម្ភារពេទ្យសម្រាប់សង្គ្រោះបន្ទាន់ ផ្តល់ចំណេះដឹង និងជំនាញ ដើម្បីធានាការថែទាំបានឆាប់​រហ័ស​នៅក្នុងជំរំ។ ជាមួយគ្នានេះដែរធានាថា សេវាសុខភាព និងសង្គ្រោះបន្ទាន់ត្រូវមាននៅសហគមន៍នៅពេលដែលគ្រួសារផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះវិញ។

ឈ្មោះគម្រោង   សង្គ្រោះជីវិត សុខភាព និងអាហារូបត្ថម្ភ សម្រាប់ម្តាយ ទារក និងកុមារ ដែលបានផ្លាស់ទីលំនៅក្នុងជំរំ​   សុវត្ថិភាព និងនៅតាមផ្ទះ

មុខតំណែង   អ្នកសម្របសម្រួលកិច្ចការសហគមន៍​

ប្រភេទកិច្ចសន្យាការងារ   : កំណត់ថិរវេលា

ទីតាំងការងារ   :ការិ.អង្គការរ៉ាឆាដើម្បីសម្របសម្រួលការងារសហគមន៍

  ​ខេត្តព្រះវិហារ (ចំនួន ៦មុខតំណែង)

  ខេត្តឧត្តរមានជ័យ (ចំនួន ៧មុខតំណែង)

របាយការណ៍​       : មន្រ្តីគ្រប់គ្រងថ្នាក់ស្រុកប្រតិបត្តិ/មន្ត្រីសម្របសម្រួលថ្នាក់ខេត្ត អង្គការរ៉ាឆា​

 

តួនាទី ​និងការទទួលខុសត្រូវ 

  • តំបន់ការងារ  ខេត្តព្រះវិហារ ឃុំ/សង្កាត់​ក្នុងស្រុកប្រតិបត្តិត្បែងមានជ័យ
  • តំបន់ការងារ  ខេត្តឧត្តរមានជ័យ ឃុំ/សង្កាត់​ក្នុងស្រុកប្រតិបត្តិសំរោង និងអន្លង់វែង
  • ចូលរួមប្រជុំប្រចាំខែជាមួយឃុំ/សង្កាត់​ និង​មណ្ឌលសុខភាព
  • ផ្តល់ការបណ្តុះបណ្តាលមេរៀនដែលពាក់ព័ន្ធទៅដល់អ្នកស្ម័គ្រចិត្ត ក្រុមទ្រទ្រង់សុខភាពភូមិដោយសហការជាមួយ អ.ក.ន.ក ឃុំ/សង្កាត់។
  • សហការជាមួយ អ.ក.ន.ក ឃុំ/សង្កាត់និងក្រុមទ្រទ្រង់សុខភាពភូមិក្នុងការជម្រុញស្ត្រីមានផ្ទៃពោះឱ្យទៅពិនិត្យផ្ទៃពោះ និង​សម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក។
  • ចូលរួមក្នុងការអប់រំសុខភាព ផ្តោតលើសុខភាពម្តាយ ទារក កុមារ និងអាហារូបត្ថម្ភ នៅតាមសហគមន៍ដោយសហការជាមួយ អ.ក.ន.ក ឃុំ/សង្កាត់និងក្រុមទ្រទ្រង់សុខភាពភូមិ និង​ការអនុវត្តការវាស់ជុំវិញពាក់កណ្តាលដើមដៃដើម្បីតាមដានរកកុមារដែលមានកង្វះអាហារូបត្ថម្ភ និងបញ្ជូនទៅរកសេវាព្យាបាលប្រសិនបើចាំបាច់ ។
  • សហការជាមួយ អ.ក.ន.ក ឃុំ/សង្កាត់និងក្រុមទ្រទ្រង់សុខភាពភូមិក្នុងការរៀបចំទិវាសុខភាព ឬរៀបចំខ្យូសចល័តនៅតាមភូមិឬតាមជំរំសុវត្ថិភាព។
  • តាមដានការអនុវត្ត និងធានាថាកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភបានទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬ​​មន្ទីរពេទ្យបង្អែកដើម្បីទទួលបានការព្យាបាល
  • ជួយពន្យល់ដល់អ្នកស្ម័គ្រចិត្ត ឬឪពុកម្តាយកុមារពេលចុះអប់រំសុខភាព ឬអនុវត្តការវាស់ជុំវិញពាក់កណ្តាលដើមដៃ ឬតាមដានក្នុងការថែទាំកុមារ។
  • ចូលរួមប្រជុំជាមួយស្រុកប្រតិបត្តិ ឬក្រុងក្នុងករណីចាំបាច់
  • ចូលរួមប្រជុំ រៀបចំប្រមូលព័ត៌មានធ្វើរបាយការណ៍ប្រចាំខែនិង​រាយការណ៍បញ្ជូនមកអ្នកជំនាញសហគមន៍ឬអ្នកសម្រសម្រួលខេត្ត
  • ជួយរៀបចំបង្កើតប្រព័ន្ធបញ្ជូននៅសហគមន៍ដែលមានកិច្ចសន្យាដើម្បីបញ្ជូនស្ត្រីដែលមានបញ្ហាផ្នែកសម្ភពនិងជំរុញការរួមចំណែកពីមូលនិធិឃុំ/សង្កាត់។
  • ចូលរួមផ្សព្វផ្សាយ ធ្វើអន្តរាគមន៍​ដែល​ប្រកាន់​យេនឌ័រ ការចូលរួម​របស់​បុរស ការ​ការពារ​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ និង​ការ​បំពាន ផ្តល់អាទិភាពដល់ក្រុមដែលងាយរងគ្រោះ(ពិការភាព អត្តសញ្ញាណប័ណ្ណក្រីក្រ កុមារខ្វះអាហារូបត្ថម្ភ) និងធានាការផ្សព្វផ្សាយទៅកាន់តំបន់ដែលខ្វះខាត។
  • ធ្វើបច្ចុប្បន្នភាពតាមព្រឹត្តិការណ៍ជាក់ស្តែងតាមរយៈរូបភាព មាតិកា វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយសង្គមលើសេវាកម្មនិង សកម្មភាពគម្រោងរួមទាំងការការពារការកេងប្រវ័ញ្ចផ្លូវភេទ និងការបំពាន ការប្រឹក្សា និងជំនួយផ្នែកចិត្តសាស្រ្ត។
  • ប្តេជ្ញាប្រកាន់ខ្ជាប់នូវភាព​គ្មានការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានហើយគោរពយ៉ាងពេញលេញទៅនិងគោលនយោបាយ និងលក្ខខណ្ឌទូទៅ។
  • អនុវត្តពិធីសារសុវត្ថិភាព និងគោលនយោបាយ ការពារការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ធ្វើរបាយការណ៍សង្ខេបជាប្រចាំ និងសម្របសម្រួល ជាមួយអាជ្ញាធរមូលដ្ឋាន។
  • រាយការណ៍ផ្ទាល់មាត់ ក្នុងករណីមានករណីសុខភាព ស្ថានភាពបន្ទាន់ ដែលទាមទារដំណោះស្រាយ
  • អនុវត្តការងារផ្សេងៗតាមការចាត់ចែងរបស់អ្នកអភិបាល/មន្ត្រីជំនាញសហគមន៍/អ្នកសម្របសម្រួលថ្នាក់ខេត្តរបស់គម្រោង។
  • ធ្វើការទំនាក់ទំនងជាមួយវិស័យឯកជន ស្ថាប័នបច្ចេកទេសសាធារណ: និងដៃគូអភិវឌ្ឍដែលពាក់ព័ន្ធ។

 

តម្រូវការ 

  • ជាប្រជាជនដែលមានទីលំនៅពិតប្រាកដនៅក្នុងស្រុកគោលដៅ។
  • មានសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ (បញ្ចប់ថ្នាក់ទី ៩) ឬបាក់ឌុប ឬ​បរិញ្ញាប័ត្រជាការប្រសើរ។
  • មានចំណេះដឹងមូលដ្ឋានក្នុងការប្រើប្រាស់មធ្យោបាយប្រាស្រ័យទាក់ទងផ្តល់ព័ត៌មានសំខាន់ៗ។
  • មានចំណេះដឹងភាសាខ្មែរច្បាស់លាស់។
  • មានការប្តេជ្ញាចិត្តក្នុងការបំពេញការងារក្នុងតំបន់ដែលមានស្ថានភាពលំបាក។
  • មានចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
  • ស្រ្តីនិងជនមានពិការភាពត្រូវបានលើកទឹកចិត្តឲ្យចូលរួមបម្រើការងារសហគមន៍នេះ។
     

    For more details on the job openings, please visit the RACHA website at: www.racha.org.kh; https://web.facebook.com/rachacambodia. Candidates/Firms MUST submit a current resume with a cover letter with three references to: RACHA Office House #628, Street BT, Saloung Village, Sangkat Kambol, Khan Kambol, Phnom Penh, or send us your updated application through e-mail to jobads@racha.org.kh.

     

    RACHA is an Equal Employment Opportunity Employer (EEO) with strict adherence to the Child Protection Principles and, the Prevention of Sexual Exploitation and Abuse (PSEA) Policy.

    Applicants are willingness to work flexible hours and travel extensively to the field.

    CLOSING DATE FOR THESE POSITIONS WILL BE DECEMBER 10, 2025

Closing Date
Hiring Number
១៣